Loading...

មាតិកា
(Table of Contents)

សូមចុចលើស្ថានីយ៍ខាងក្រោមដើម្បីបើកទៅកាន់ទំព័រនោះ៖

ផ្នែកសម្ភពនិងរោគស្ត្រីស្ថានីយ៍ទី០១-
ការសាកសួរប្រវត្តិជំងឺ៖ការធ្លាក់ឈាមក្រៅរដូវ

OBG Station 01/HistoryTaking: Métrorragie

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការសាកសួរប្រវត្តិជំងឺការធ្លាក់ឈាមក្រៅរដូវ/métrorragie

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការសាកសួរប្រវត្តិជំងឺ

ឈុតឆាក៖ អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកជំងឺម្នាក់ចូលមកដោយមានការធ្លាក់ឈាមតាមទ្វារមាស។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

References:
1. World Health Organization 2006. Comprehensive Cervical Cancer Control: A guide to essential practice.
http://whqlibdoc.who.int/publications/2006/9241547006_eng.pdf

ការណែនាំចំពោះតួសម្តែងជាអ្នកជំងឺ

ឈុតឆាក៖ ស្ត្រីម្នាក់ឈ្មោះ ស- អាយុ៤៥ឆ្នាំជាមេផ្ទះ មានកូន៣នាក់ សម្រាលតាមធម្មជាតិ។ គាត់ចាប់មានរដូវនៅអាយុ ១៣ឆ្នាំ ហើយបានរៀបការនៅអាយុ១៨ឆ្នាំ។ នៅប៉ុន្មានខែចុងក្រោយនេះគាត់តែងតែមានធ្លាក់ឈាមក្រោយពេលរួមភេទ។

បញ្ជាក់៖ អ្នកអាចផ្តល់ព័ត៌មានដល់បេក្ខជនចំពោះតែសំណួរដែលបេក្ខជនសួរតែប៉ុណ្ណោះ

បេក្ខជនតួសម្តែងជាអ្នកជំងឺ
I-ការចាប់ផ្តើម
01 -ជម្រាបសួរ
-សុំការអនុញ្ញាត
-ជម្រាបសួរ
ចាស យល់ព្រម
02 បញ្ជាក់អំពីឈ្មោះអាយុមុខរបរអាស័យដ្ឋានរបស់អ្នកជំងឺ និងស្ថានភាពសង្គមសេដ្ឋកិច្ចគ្រួសារ-ឈ្មោះ ស- អាយុ៤៥ឆ្នាំ
-ជាមេផ្ទះ រស់នៅភ្នំពេញ
03 បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ-ធ្លាក់ឈាមតាមទ្វារ
II-ការសាកសួរ
ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ ការធ្លាក់ឈាមតាមទ្វារ
04 លក្ខណៈនៃការធ្លាក់ឈាម
- ធ្លាក់ឈាមយូរនៅពេលមានរដូវម្តងៗ
-ធ្លាក់ឈាមមិនយូរទេ
05 - ធ្លាក់ឈាមច្រើននៅពេលមានរដូវម្តងៗ-ធ្លាក់ឈាមមិនច្រើនទេ
06 - ធ្លាក់ឈាមមិនទៀងទាត់នៅចន្លោះពេលមានរដូវ-ធ្លាក់ឈាមទៀងទាត់
07 - ធ្លាក់ឈាមដោយឯកឯង/ការធ្លាក់ឈាមដោយមូលហេតុអ្វី?
-ធ្លាក់ឈាមពេលរួមភេទនៅប៉ុន្មានខែចុងក្រោយនេះ
08 - ធ្លាក់ឈាមស្រស់/ក្រហម ឬ ពណ៌ត្នោត-ធ្លាក់ឈាមស្រស់/ក្រហម
ខ-រោគសញ្ញារួមផ្សំ
09 ការធ្លាក់ស៖-គ្មានទេ
10 ឈឺនៅផ្នែកខាងក្រោមពោះ៖
- ឈឺរាល់មុនពេលមានរដូវ
-គ្មានទេ
11 - ឈឺក្រោយពេលមានរដូវ-គ្មានទេ
12 - ឈឺមិនមានពេលច្បាស់លាស់-គ្មានទេ
13 - ឈឺពេលរួមភេទ-ឈឺពេលរួមភេទ
14 - ដឹងថាមានតឹងពោះផ្នែកខាងក្រោម-មាន
15 -ស្រកទម្ងន់-គ្មានទេ
16 នោមដោយមិនដឹងខ្លួន-គ្មានទេ
គ-ប្រវត្តិនៃការបន្តពូជនិង ប្រវត្តិរោគស្ត្រីកន្លងមក
17 អាយុដែលមានរដូវដំបូង-មានរដូវនៅអាយុ១៣ឆ្នាំ
18 អាយុពេលរៀបការ/Age de mariage :-រៀបការនៅអាយុ១៨ឆ្នាំ
19 អាយុនៅពេលសម្រាលកូនដំបូង-អាយុ២០ឆ្នាំពេលកូនដំបូង
20 ពណ៌នាអំពីវដ្តរដូវ/Description du cycle៖
- រយៈពេលនៃវដ្តរដូវ/
- រយៈពេលនៃការមករដូវ/

-១៤-១៥ថ្ងៃ
-៣-៤ថ្ងៃ
21 រដូវទៀងទាត់ឬអត់/Regularity of the menses?-រដូវទៀងទាត់
22 ឈឺពេលមានរដូវឬអត់?/Dysmenorrhea-មិនឈឺពេលមានរដូវទេ
23 ថ្ងៃមានរដូវចុងក្រោយ/Date de dernières règles-កន្លះខែមុន
24 មធ្យោបាយពន្យារកំណើត៖ មានប្រើឬអត់ ?-គ្មានទេ
25 ប្រវត្តិទាក់ទងការបន្តពូជកន្លងមក៖
-ចំនួនគភ៌និង ចំនួនសម្រាល
-ចំនួនរំលូតនិង ចំនួនរលូត

-មានកូន៣នាក់
-ពុំមានកូនរំលូតនិង រលូតទេ
26 ធ្លាប់មានការបង្ករោគនៅរន្ធទ្វារមាស ទ្វារមាសនិងមាត់ស្បូន ឬទេ?/-គ្មានទេ
27 -ធ្លាប់ពិនិត្យជំងឺរោគស្ត្រីឬទេ ?-មិនដែលពិនិត្យរោគស្ត្រីជាប្រចាំទេ
28 -ធ្លាប់ធ្វើការកៀរកោសិកាមាត់ស្បូនឬទេ ?-គ្មានទេ
29 -ធ្លាប់បានចាក់ថ្នាំបង្ការមហារីកមាត់ស្បូនឬទេ?-គ្មានទេ
30 -ធ្លាប់ដឹងថាបានឆ្លង HPV ឬទេ?-ពុំបានដឹងទេ
ឃ-ប្រវត្តិជំងឺកន្លងមក
31 -ប្រវត្តិជំងឺទូទៅ-គ្មានទេ
32 -ប្រវត្តិវះកាត់-គ្មានទេ
ង-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក
33 - សួរពីការប្រើឱសថកន្លងមក-គ្មានទេ
34 -ប្រវត្តិប្រតិកម្មឱសថនិងវត្ថុផ្សេងទៀត-គ្មានទេ
ច-ប្រវត្តិគ្រួសារ (Family History)
35 ក្នុងគ្រួសារ តើមានអ្នកណាមានជំងឺមហារីក ឬអត់-គ្មានទេ
ឆ-ប្រវត្តិសង្គម (Social History)
36 - រួមភេទដំបូងអាយុប៉ុន្មាន
- មានដៃគូរួមភេទច្រើនឬអត់
- ពិសាបារីឬអត់?
-រួមភេទដំបូងអាយុ១៨ឆ្នាំ
-គ្មានទេ
-គ្មានទេ

តារាងផ្តល់ពិន្ទុ

OBG ស្ថានីយទី01ការសាកសួរប្រវត្តិជំងឺ
ប្រធានបទការធ្លាក់ឈាមក្រៅរដូវ
ថ្ងៃខែ និងពេលវេលាប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 -ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី
-ពន្យល់អំពីអ្វីដែលត្រូវធ្វើនិងបញ្ជាក់មូលហេតុ
-សុំការអនុញ្ញាត
02 បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ អាស័យដ្ឋានរបស់អ្នកជំងឺ
03 បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ
II-ការសាកសួរ
ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ ការធ្លាក់ឈាម
04 លក្ខណៈនៃការធ្លាក់ឈាម/ Caractères du saignement
- តើមានធ្លាក់ឈាមយូរនៅពេលមានរដូវម្តងៗឬទេ?
05 - តើមានធ្លាក់ឈាមច្រើននៅពេលមានរដូវម្តងៗឬទេ?
06 - តើមានធ្លាក់ឈាមមិនទៀងទាត់នៅចន្លោះពេលមានរដូវម្តងៗឬទេ?
07 - តើមានធ្លាក់ឈាមដោយឯកឯង/ដោយមូលហេតុអ្វីមួយឬទេ?
. ធ្លាក់ឈាមពេលលាងរន្ធទ្វារមាស
. ធ្លាក់ឈាមពេលរួមភេទ
08 -តើមាន ធ្លាក់ឈាមស្រស់/ក្រហម ឬ ពណ៌ត្នោត ឬទេ?
ការវាយតម្លៃ (ត)012
ខ-រោគសញ្ញារួមផ្សំ
09 តើមានធ្លាក់សឬទេ?
(បើមាន៖ តើច្រើន ឬតិច?, ពណ៌អ្វី?, ក្លិន?, រមាស់? ឈឺ ឬអត់)
10 តើមានឈឺនៅផ្នែកខាងក្រោមពោះឬទេ?/ Douleur pelvienne ៖
- ឈឺរាល់មុនពេលមានរដូវឬទេ? douleur cyclique avant les règles
11 - ឈឺក្រោយពេលមានរដូវឬទេ? douleur à disparition avec les règles
12 - ឈឺមិនមានពេលច្បាស់លាស់ឬទេ? douleur non cycliques
13 - ឈឺពេលរួមភេទឬទេ?
14 - ដឹងថាមានតឹងពោះផ្នែកខាងក្រោមឬទេ?
15 -តើមានស្រុតស្បូនឬទេ?
16 នោមដោយមិនដឹងខ្លួនឬទេ? Urinary incontinence
គ-ប្រវត្តិនៃការបន្តពូជពីមុនមកនិង ប្រវត្តិរោគស្ត្រីកន្លងមក
17 អាយុដែលមានរដូវដំបូង/Age de la ménarchie /Age at menarche:
18 អាយុពេលរៀបការ/Age de mariage :
19 អាយុនៅពេលសម្រាលកូនដំបូង/Age du premier accouchement
20 ពណ៌នាអំពីវដ្តរដូវ/Description du cycle៖
- រយៈពេលនៃវដ្តរដូវ/durée du cycle
- រយៈពេលនៃការមករដូវ/durée de menstruations
21 តើរដូវទៀងទាត់ឬអត់/Regularity of the menses?
22 តើមានឈឺពេលមានរដូវឬអត់?/Dysmenorrhea
23 ថ្ងៃមានរដូវចុងក្រោយ/Date de dernières règles
24 មធ្យោបាយពន្យារកំណើត៖ មានប្រើឬអត់ ?/Contraception
25 ប្រវត្តិទាក់ទងការបន្តពូជកន្លងមក៖
-ចំនួនគភ៌និង ចំនួនសម្រាល
-ចំនួនរំលូតនិង ចំនួនរលូត
26 តើធ្លាប់មានការបង្ករោគនៅរន្ធទ្វារមាស ទ្វារមាសនិងមាត់ស្បូន ឬទេ?
27 -ធ្លាប់ពិនិត្យជំងឺរោគស្ត្រីឬទេ ?
28 -ធ្លាប់ធ្វើការកៀរកោសិកាមាត់ស្បូន(Pap smear) ឬទេ ?
ការវាយតម្លៃ (ត)012
29 -ធ្លាប់បានចាក់ថ្នាំបង្ការមហារីកមាត់ស្បូនឬទេ?
30 -ធ្លាប់ដឹងថាបានឆ្លង HPV ឬទេ?
ឃ-ប្រវត្តិជំងឺកន្លងមក
31 -ប្រវត្តិជំងឺទូទៅ/Antécédents médicaux
32 -ប្រវត្តិវះកាត់/Antécédents chirurgicaux
ង-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក
33 - សួរពីការប្រើឱសថកន្លងមក
34 -ប្រវត្តិប្រតិកម្មឱសថនិងវត្ថុផ្សេងទៀត Allergies
ច-ប្រវត្តិគ្រួសារ (Family History)
35 ក្នុងគ្រួសារ តើមានអ្នកណាមានជំងឺមហារីក ឬអត់?
ឆ-ប្រវត្តិសង្គម (Social History)
36 - រួមភេទដំបូងអាយុប៉ុន្មាន
- មានដៃគូរួមភេទច្រើនឬអត់
- ពិសាបារីឬអត់?
III-ការបញ្ចប់
37 សង្ខេបប្រវត្តិជំងឺ
-ស្ត្រីមានអាយុ៤៥ឆ្នាំជាមេផ្ទះ រស់នៅភ្នំពេញ
-មានកូន៣នាក់ សម្រាលតាមធម្មជាតិ
-ចាប់មានរដូវនៅអាយុ១៣ឆ្នាំ ហើយបានរៀបការនៅអាយុ១៨ឆ្នាំ
- មានការធ្លាក់ឈាមក្រោយពេលរួមភេទ ក្នុងខែចុងក្រោយនេះ
-មិនដែលពិនិត្យរោគស្ត្រីជាប្រចាំទេ
-មិនដែលធ្វើការកៀរកោសិកាមាត់ស្បូនទេ
38 លើកាសន្និដ្ឋានរោគវិនិច្ឆ័យជាដំបូង៖(Suspicious /presumptive diagnosis)
-ដំបៅមាត់ស្បូនដោយការឆ្លងរោគនិងដោយមេរោគរបេង
-រលាកមាត់ស្បូន
-ជំងឺមហារីកមាត់ស្បូន
-មាត់ស្បូនមានដុំ
39 - ពន្យល់ពីតម្រូវការពិនិត្យរាងកាយ ដើម្បីរករោគវិនិច្ឆ័យអោយបានជាក់លាក់ និង-អរគុណអ្នកជំងឺ
IV-ការវាយតម្លៃជារួម
40 -និយាយមិនញាប់ពេក ភាសាសាមញ្ញនិង សាកសួរតាមលំដាប់
-ធ្វើការសាកសួរដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់សំណួរឬទេ)
ពិន្ទុសរុប (NEC)
Draft: Prof. LEANG Chan Rith; Review & Formatting: OSP& BS

ផ្នែកសម្ភព និងរោគស្ត្រី ស្ថានីយ៍ទី០២-
ការពិនិត្យ ស្ត្រីដែលមានគ្រុនក្តៅក្រោយពេលសម្រាលកូន

OBG Station 02: Examination of a Woman with Puerperal Fever

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការពិនិត្យស្ត្រីដែលគ្រុនក្តៅ ក្រោយពេលសម្រាលកូន

គោលបំណង៖ វាយតម្លៃសមត្ថភាពបេក្ខជនក្នុងការពិនិត្យរោគស្ត្រី

ឈុតឆាក៖
អ្នកជានិស្សិតអន្តេវាសិកផ្នែករោគស្ត្រីក្នុងមនី្ទរពេទ្យ។ ស្ត្រីម្នាក់អាយុ២២ឆ្នាំចូលមកដោយមានគ្រុនក្តៅ បន្ទាប់ពីគាត់សម្រាលកូនរួចបាន ៥ថ្ងៃ។

ព័ត៌មានទទួលបានពេលសាកសួរប្រវត្តិជំងឺ
-ឈ្មោះ នារី -ជាកម្មករ
-អាយុ ២២ឆ្នាំ -ទីលំនៅ៖ ភ្នំពេញ
-មានផ្ទៃពោះលើកទី២ កើតម្តងហើយ/G2P1 -បែកទឹកភ្លោះយូរមុនពេលឈឺពោះសម្រាល
-កើតតាមផ្លូវធម្មជាតិនៅឯមណ្ឌលសុខភាព ៥ថ្ងៃកន្លងមកហើយ
-ថ្ងៃនេះស្ត្រីមានកំដៅខ្លួន ៣៨, ៥0 C និងមានឈឺពោះនៅផ្នែកខាងក្រោម។
-ធ្លាក់ Lochia មានក្លិនអាក្រក់/ Lochia smelly
-ព្រឹកនេះគាត់បរិភោគដូចធម្មតាដោយគ្មានបញ្ហា។ គាត់អាចបំបៅដោះកូន។
-តាំងពីមានផ្ទៃពោះមកនាងមិនដែលធ្វើដំណើរទៅខេត្តណាទេ

កិច្ចការដែលត្រូវធ្វើ៖

បញ្ជាក់៖ អ្នកត្រូវពណ៌នាចាប់ពីពេលចាប់ផ្តើមធ្វើការពិនិត្យរហូតដល់ចប់បញ្ចប់ ថាតើអ្នកកំពុងធ្វើអ្វី? ធ្វើយ៉ាងដូចម្តេច? ធ្វើដើម្បីអ្វី? ។

សម្ភារៈចាំបាច់សម្រាប់ពិនិត្យរោគស្ត្រី

រយៈពេល ១៥នាទី

References
-Education for Safe Motherhood: Managing puerperal sepsis. World Health Organization, Geneva 2006.
-Managing complications in pregnancy and childbirth: a guide for midwives and doctors. Geneva, World Health Organization, 2003 (WHO/RHR/00.7)
-Alison Edelman, JoDee Anderson, Susanna Lai, Dana A.V. Braner, and Ken Tegtmeyer. Pelvic Examination. N Engl J Med 2007;356:e26.

តារាងផ្តល់ពិន្ទុ

OBG ស្ថានីយទី02ការពិនិត្យជំងឺ
ចំណងជើងប្រធានបទករណីគ្រុនក្រោយសម្រាលកូន
ថ្ងៃខែ និងពេលវេលាប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I-ការចាប់ផ្តើម
01 - ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី
- ពន្យល់ស្ត្រីអំពីអ្វីដែលត្រូវធ្វើនិងមូលហេតុ
-សុំការអនុញ្ញាត (Obtain consent)
02 បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ និងអាស័យដ្ឋានរបស់អ្នកជំងឺ
03 -លាងដៃជាមួយអាល់កុលលាងដៃ
-ស្នើអោយមានស្ត្រីជាជំនួយការម្នាក់នៅជាមួយ
II-ការពិនិត្យទូទៅ
04 -សង្កេតមើលសភាពទូទៅនៃអ្នកជំងឺដើម្បីរកមើល៖ ការស្លេកស្លាំង ហត់ហក់ និងស្មារតីអ្នកជំងឺ
05 -ពិនិត្យសញ្ញាជីវិត ៖ កំដៅ ជីពចរ សម្ពាធឈាម និងចង្វាក់ដង្ហើម (យកដោយពិលានដៃបព្ជាក់)
III-ការពិនិត្យរោគស្ត្រី
06 ធានាថាប្លោកនោមនៅទទេ
ការវាយតម្លៃ (ត)012
07 ឲ្យអ្នកជំនួយការរៀបចំស្ត្រីឲ្យដេកលើតុក្នុងស្ថានភាពសម្រាប់ការពិនិត្យរោគស្ត្រី
08 ឲ្យអ្នកជំនួយការរៀបចំក្រណាត់បួនជ្រុងចំនួន៤ផ្ទាំង៖ គ្របលើពោះ១, ដាក់ក្រោម គូថ១, និងគ្របលើភ្លៅទាំងសងខាង២
ក-ការពិនិត្យពោះ Abdomen Examination
ក១-ស្ទាបស្បូនដើម្បីរកមើល៖
09 -ការវិវឌ្ឍន៍របស់កំពូលស្បូន Uterus fundus involution
-សភាពទន់ ឬរឹង Consistency
-ឈឺ ឬអត់ Pain
-ចលនា រង្គើបាន ឬអត់ Mobile
ក២-ពិនិត្យពោះដើម្បីរកមើល៖
10 សភាពប៉ោង តឹង ឬ រឹង
- ថ្លើមរីក/Hepathomagalie, ធ្លាក់អណ្ដើក/Splenomegalie
- ស្ទាបរកមើល ការឈឺនៅកន្លែងណាមួយ
- ស្ទាបរកកន្លែងឈឺពេលចុច និងដកដៃវិញ
- គោះរក ភាពណែន ឬស្នូរដូចស្គរ
- ស្តាប់រកការថយចុះ ឬបាត់សំឡេងចលនាពោះវៀន
ខ-ការពិនិត្យសរីរាង្គបន្តពូជ
11 -លាងដៃឡើងវិញនិង ពាក់ស្រោមដៃស្អាត
12 -ពន្យល់ពីរបៀបពិនិត្យដល់ស្ត្រី
ខ១-ពិនិត្យសរីរាង្គភេទខាងក្រៅ ដើម្បី (ពណ៌នា)៖
13 -សង្កេតមើលសភាពស្បែក, បបេរតូច-ធំ, សិរ, រន្ធនោម, សាច់តំបន់ទ្វារ, ក្រពេញBartholin ដើម្បីរកមើលសភាពមិនធម្មតាដូចជាៈ រលាក, របួស, ដំបៅ, ដុំសាច់, និងស្នាមរបួសក្លាយ
- ស្ទាបរកកន្លែងឈឺលើស្នាមរបួសដំបៅកាត់ទ្វារមាស ឬរហែក
ខ២- ពិនិត្យលក្ខណៈរបស់ Lochia ដើម្បីរកមើល (ពណ៌នា)៖
14 - ឈាមមានលាយខ្ទុះ ឬអត់?
- មានក្លិនអាក្រក់ ឬអត់?
ខ៣- ការពិនិត្យដោយចំពុះទា (Speculum)ដើម្បីរកមើល(ពណ៌នា)៖
15 -មានខ្ទុះ ក្លិន(Pus,Odor)
-មានកុំប្រេស ឬដុំសំឡី (Foreign body)
-ពិនិត្យរកស្នាមរបួសរន្ធទ្វារ
ការវាយតម្លៃ (ត)012
ខ៤- ការលូក ស្ទាបដោយដៃទាំងពីរ (ពណ៌នា)៖
16 -ឈឺចាប់ ឬអត់?
-ស្ទាបមើលទំហំស្បូន ប៉ុណ្ណា?
-មាត់ស្បូនចំហ ឬបិទជិត ?
-ឧបសម្ព័ន្ធស្បូន មានដុំ, មានឈឺឬទេ? Annexes
-Douglass ប៉ោង ឬអត់, ឈឺ ឬមិនឈឺ?
គ-ការពិនិត្យសរីរាង្គផ្សេងទៀត (ពណ៌នា)៖
17 ពិនិត្យដោះ៖ ដើម្បីរកមើលសញ្ញានៃការរលាកដោះ Breast Infection
18 ពិនិត្យសួត៖ដើម្បីរកមើលសញ្ញានៃការរលាកសួត Chest Infection
19 ពិនិត្យទឹកនោម៖ដើម្បីរកមើលសញ្ញានៃការរលាកតម្រងនោម UTI
20 ពិនិត្យបេះដូង៖ រកជំងឺបេះដូង
IV-បញ្ចប់ការពិនិត្យ
សង្ខេបលទ្ធផលនៃការពិនិត្យ៖ (ផ្តល់អោយដោយមេប្រយោគ)
- មានក្តៅខ្លួនកំដៅ 38.5°c, មានរងារ
- សម្ពាធឈាម120/70mmHg
- ជីពចរ 120/minute
- កំពូលស្បូនស្ថិតនៅចំណុចផ្ចិត ហើយឈឺពេលស្ទាប និងរង្គើ,br> - ពោះទន់
- Lochia លាយខ្ទុះមានក្លិនអាក្រក់
- Douglass ឈឺ តែមិនប៉ោង តឹងទេ
21 ការសន្និដ្ឋានរោគវិនិច្ឆ័យគ្លីនិក៖ រលាកភ្នាសស្បូន(Endometritis)ក្រោយសម្រាលកូន
22 រោគវិនិច្ឆ័យញែកចេញ/Differential Diagnosis៖
-Pelvis Peritonite
-Abscess Douglass
-មិនមែនក្តៅខ្លួនដោយសារលាសដោះទេ
-រលាកតម្រងនោម/Pyelonephrite
-គ្រុនចាញ់
23 -ដកក្រណាត់គ្របចេញ និងបញ្ជាក់ប្រាប់ពីការបញ្ចប់ការពិនិត្យ
-បញ្ជាក់ប្រាប់ពីលទ្ធផលនៃការពិនិត្យ និងតម្រូវការពិនិត្យព្យាបាលបន្ត
-អរគុណស្ត្រី
ការវាយតម្លៃ (ត)012
24 -ដោះស្រោមដៃចេញដោយប្រលាត់ពីក្នុងទៅក្រៅតាមក្រឹត្យក្រម រួចដាក់ចូលក្នុងធុងសម្រាមវេជ្ជសាស្ត្រ
25 -លាងដៃដោយអាល់កុលលាងដៃ
26 -កត់ត្រារបាយការណ៍
V-ការវាយតម្លៃជារួម
27 -ធ្វើការពិនិត្យតាមលំដាប់លំដោយ ត្រឹមត្រូវ និងស្អាត
-អាកប្បកិរិយា និងសម្លៀកបំពាក់សមរម្យ
ពិន្ទុសរុប (NEC)

ផ្នែកសម្ភពនិងរោគស្ត្រីស្ថានីយ៍ទី០៣-
ការអង្កេតវិភាគ៖ការធ្លាក់ឈាមក្រៅរដូវ

OBG Station 03/Investigation: Métrorragie

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ការអង្កេតវិភាគអំពីអ្នកជំងឺដែលមានអាការៈធ្លាក់ឈាមក្រៅរដូវ

គោលបំណង៖វាយតម្លៃសមត្ថភាពបេក្ខជនក្នុងការអង្កេតវិភាគជំងឺដើម្បីបញ្ជាក់រោគវិនិច្ឆ័យ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានអាការៈហូរឈាមក្រោយពេលរួមភេទ។អ្នកបានសួរពីប្រវត្តិជំងឺនិងបានពិនិត្យអ្នកជំងឺរួចហើយ។ឥឡូវនេះអ្នកត្រូវជ្រើសរើសនូវការអង្កេតវិភាគមួយចំនួន ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ។

ប្រវត្តិជំងឺ៖
ស្ត្រីអាយុ៤៥ឆ្នាំជាមេផ្ទះ មានកូន៣នាក់ សម្រាលតាមធម្មជាតិ។ នាងចាប់មានរដូវនៅអាយុ ១៣ឆ្នាំ ហើយបានរៀបការនៅអាយុ១៨ឆ្នាំ។ នៅប៉ុន្មានខែចុងក្រោយនេះនាងតែងតែមានហូរឈាមក្រោយពេលរួមភេទ។ សភាពទូទៅរបស់គាត់ធម្មតា ប៉ុន្តែស្លេកស្លាំងបន្តិច។ នេះជាមូលហេតុដែលនាំឲ្យគាត់មកមន្ទីរពេទ្យ។ក្នុងពេលសាកសួរ អ្នកសង្ស័យថាស្ត្រីនោះមានជំងឺនៅមាត់ស្បូនដែលចាំបាច់ត្រូវធ្វើការអង្កេតវិភាគដើម្បីធ្វើរោគវិនិច្ឆ័យគី្លនីកនៃជំងឺ។

ការពិនិត្យអ្នកជំងឺ៖
សញ្ញាជីវិត៖កំដៅ 37.2 °c ជីពចរ 90/mnសម្ពាធឈាម100/80mmHg ចង្វាក់ដង្ហើម16/mn
- មាត់ស្បូនមានសភាពមិនធម្មតាៈធំ, រលាក, ហូរឈាមដោយសារការប៉ះពាល់ៈដោយចំពុះទាឬដោយការលូកទ្វារ
- ការពិនិត្យមើលមាត់ស្បូនដោយ Colposcopie : ឃើញតំបន់តំរវាងមាត់ស្បូនខាងក្នុងនិងខាងក្រៅឡើងពណ៌សច្បាស់ដោយប្រើអាស៊ីតអាសេទិកនិងមិនចាប់ពណ៌អ៊ីយ៉ូតដោយប្រើLugol នៅទីតាំងម៉ោង១និងម៉ោង៧របស់មាត់ស្បូន
- ជញ្ជាំងទ្វារមាសទន់មិនឈឺចាប់
- Cul de Sac ឆ្វេងស្តាំលើក្រោមៈទន់

រោគវិនិច្ឆ័យគី្លនីក៖-CANCER DU COL UTERIN

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖១៥នាទី

References
1. World Health Organization 2006.Comprehensive Cervical Cancer Control: A guide to essential practice.http://whqlibdoc.who.int/publications/2006/9241547006_eng.pdf

តារាងផ្តល់ពិន្ទុ

OBG ស្ថានីយទី03ការអង្កេតវិភាគជំងឺ
ប្រធានបទការធ្លាក់ឈាមក្រៅរដូវ
ថ្ងៃខែ និងពេលវេលាម៉ោងប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I-រោគវិនិច្ឆ័យ
01 រោគវិនិច្ឆ័យប្រហាក់ប្រហែលបំផុត៖
ជំងឺមហារីកមាត់ស្បូន ដំណាក់កាលដំបូង (Cancer in-situ du col uterin)
02 រោគវិនិច្ឆ័យប្រហាក់ប្រហែលដែលត្រូវញែកចេញ៖
-ដំនៅមាត់ស្បូនដោយឆ្លងរោគ
-របេងមាត់ស្បូន
-រលាកមាត់ស្បូន
-មានដុំលៀនចេញតាមមាត់ស្បូន(Ectropion infecté)
-មាត់ស្បូនមានដុំ
II-ការអង្កេតវិភាគ INVESTIGATIONS
ក-តេស្តជីវសាស្ត្រ
03 -Frottis cervico-uterin ដើម្បីពិនិត្យរកមើលកោសិកាមហារីក
-ច្រិបយកសាច់មាត់ស្បូនទៅធ្វើការវិភាគជាលិការោគ (Biopsie du col)
ការវាយតម្លៃ (ត)012
ខ-ការ ងតឆ្លុះ
04 ថតសួតនិងអេកូពោះ - អាងត្រគាក(Radiographie pulmonaire និង Echographie abdomino – pelvienne) -ដើម្បីរកការរាលដាលនៃជំងឺ
III-សំណួររបស់មេប្រយោគ
05 សំណួរទី១៖ បើធ្វើកៀរកោសិកាឃើញCIN III តើការធ្វើBiopsieឃើញអ្វី?
ចម្លើយៈ- Dysplasie Majeure, - Cancer in situ,- Cancer micro-invasive
06 សំណួរទី២:តើពេលណាដែលអ្នកនិយាយថា លទ្ធផល ដែលមើលនិងភ្នែកដោយអាស៊ីតអាសេទិកឬLugol ឃើញវិជ្ជមាន?
ចម្លើយ៖បើសិនជាតំបន់តំរវាងមាត់ស្បូនខាងក្នុងនិងខាងក្រៅរបស់មាត់ស្បូនមានការប្រែប្រួលគឺថាបើប្រើអាស៊ីតអាសេទិចវាមានពណ៌សក្បោះឈូកឬបើប្រើLugolមានពណ៌លឿង ឬពណ៌ត្នោត។
07 សំណួរទី៣ហេតុអ្វីក៏ការពិនិត្យមើលនិងភ្នែកដោយប្រើអាស៊ីតអាសេទិកនិង Lugol មិនត្រូវធ្វើចំពោះស្ត្រីក្រោយអស់រដូវ?
ចម្លើយ៖
-ដោយសារតំបន់តំណរវាងមាត់ស្បូនខាងក្នុងនិងខាងក្រៅត្រូវបានរួញចូល ទៅក្នុងរន្ធកស្បូនដែលមិនអាចឲ្យយើងមើលឃើញ
-កង្វះ Oestrogen ក្រោយអស់រដូវ ដែលមិនអោយកោសិការចាប់ពណ៌ Lugol
IV-ការវាយតម្លៃជារួម
09 -ធ្វើការពន្យល់ បានក្បោះក្បាយ និង ងាយយល់
ពិន្ទុសរុប (NEC)
Draft: Prof LEANG Chan Rith; Review & Formatting: OSP

ផ្នែកសម្ភព និងរោគស្ត្រីស្ថានីយ៍ទី០៤-
ការធ្វើរោគវិនិច្ឆ័យ៖ ការធ្លាក់ឈាមក្រៅរដូវ

OBG Station 04/Diagnosis: Métrorragie

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការធ្វើរោគវិនិច្ឆ័យអ្នកជំងឺដែលមានអាការៈធ្លាក់ឈាមក្រៅរដូវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការ ធ្វើរោគវិនិច្ឆ័យជំងឺ

ឈុតឆាកៈ
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យព្យាបាល អ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានអាការៈហូរឈាមក្រោយពេលរួមភេទ។ អ្នកបានសួរពីប្រវត្តិជំងឺ បានពិនិត្យអ្នកជំងឺ ព្រមទាំង បានស្នើសុំនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់ ហើយទទួលបានលទ្ធផលដូចតទៅ៖

ប្រវត្តិជំងឺ៖
ស្ត្រី អាយុ៤៥ឆ្នាំជាមេផ្ទះ មានកូន៣នាក់ សម្រាលតាមធម្មជាតិ។ គាត់ចាប់មានរដូវនៅអាយុ ១៣ឆ្នាំ ហើយបានរៀបការនៅអាយុ១៨ឆ្នាំ។ នៅប៉ុន្មានខែចុងក្រោយនេះគាត់តែងតែមានហូរឈាមក្រោយ ពេលរួមភេទ។ សភាពទូទៅរបស់គាត់ធម្មតា ប៉ុន្តែស្លេកស្លាំងបន្តិច។ នេះជាមូលហេតុដែលនាំឲ្យគាត់មកមន្ទីរពេទ្យ។ ក្នុងពេលសាកសួរ អ្នកសង្ស័យថាស្ត្រីនោះមានជំងឺនៅមាត់ស្បូន ដែលចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យគី្លនីកនៃជំងឺ។

ការពិនិត្យអ្នកជំងឺ៖
សញ្ញាជីវិត៖ កំដៅ 37.2 °c ជីពចរ 90/mn សម្ពាធឈាម 100/80mmHg ចង្វាក់ដង្ហើម16/mn
- មាត់ស្បូនមានសភាពមិនធម្មតាៈ ធំ, រលាក, ហូរឈាមដោយសារការប៉ះពាល់ៈ ដោយចំពុះទា ឬដោយការលូកទ្វារ
- ការពិនិត្យមើលមាត់ស្បូនដោយ Colposcopie : ឃើញតំបន់តំរវាងមាត់ស្បូនខាងក្នុង និងខាងក្រៅ ឡើងពណ៌សច្បាស់ដោយប្រើអាស៊ីតអាសេទិក និងមិនចាប់ពណ៌អ៊ីយ៉ូត ដោយប្រើLugol នៅទីតាំងម៉ោង១ និងម៉ោង៧របស់មាត់ស្បូន
- ជញ្ជាំងទ្វារមាសទន់ មិនឈឺចាប់
- Cul de Sac ឆ្វេង ស្តាំ លើ ក្រោមៈ ទន់
- លទ្ធផលកៀរកោសិកាបង្ហាញថា CIN III

ការអង្កេតវិភាគ Investigations:
- លទ្ធផលនៃការពិនិត្យឈាមៈ résultats des examens du sang
- លទ្ធផលនៃការពិនិត្យអេកូៈ résultats de l’échographie
- លទ្ធផលនៃការពិនិត្យសាច់មាត់ស្បូនៈ résultats de l’examen de biopsie du col
. ដំនៅមហារីក នៅក្នុងមាត់ស្បូន /- carcinome in situ du col utérin
. មហារីកមាត់ស្បូន ដំណាក់កាល Ia( cancer du col utérin satde Ia)
. ដំនៅអាចវិឌ្ឍន៍ទៅរកមហារីក/- lésion pouvant évoluer vers la cancer invasif
- លទ្ធផលនៃការថតសួត /résultats de la radiographie du thorax
- លទ្ធផលនៃការពិនិត្យE.C.G/ résultats de l’ECG

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល ១៥ នាទី

References
World Health Organization 2006. Comprehensive Cervical Cancer Control: A guide to essential practice. http://whqlibdoc.who.int/publications/2006/9241547006_eng.pdf

តារាងផ្តល់ពិន្ទុ

OBG ស្ថានីយទី04ការធ្វើរោគវិនិច្ឆ័យ
ប្រធានបទការធ្លាក់ឈាមក្រៅរដូវ
ថ្ងៃខែ និងពេលវេលាប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........

ការណែនាំចំពោះមេប្រយោគ

👉 MCQ Cervial Cancer for UHS

ក-រោគវិនិច្ឆ័យ Diagnostic (08ពិន្ទុ)
ជំងឺមហារីកមាត់ស្បូន ,(៥ពិន្ទុ)ដំណាក់កាលដំបូង(៣ពិន្ទុ)

ខ-ការអះអាង Justifications (12ពិន្ទុ)

១-ប្រវត្តិជំងឺ(History)
- ស្ត្រីអាយុ ៤៥ឆ្នាំជាមេផ្ទះ មានកូន៣នាក់សម្រាលតាមធម្មជាតិ(១ពិន្ទុ)ចាប់មានរដូវនៅអាយុ១៣ឆ្នាំ
- រៀបការនៅអាយុ១៨ឆ្នាំ(១ពិន្ទុ) នៅប៉ុន្មានឆ្នាំចុងក្រោយនេះគាត់តែងតែមានការហូរឈាម ក្រោយពេលរួមភេទ(១ពិន្ទុ)
- សភាពរបស់គាត់ធម្មតាតែស្លេកស្លាំងបន្តិច (១ពិន្ទុ)

២-ការពិនិត្យអ្នកជំងឺ(Physical Examination)
- សីតុណ្ហភាព ៣៧.២oC,សម្ពាធឈាម ១០០/៨០ mmHg, ជីបចរ 90/mn, ចង្វាក់ដង្ហើម ១៦/mn (១ពិន្ទុ)
- មាត់ស្បូនមានទំហ៊ុំមិនធម្មតា ធំ រលាកហូឈាមដោយការប៉ះពាល់ដោយជំពុះទា ឬ ដោយការលូកទ្វា (១ពិន្ទុ)
- ជញ្ជាំងទ្វាមាស ទន់មិនឈឺចាប់(១ពិន្ទុ) Cul de sac ឆ្វេងស្តាំលើក្រោមទន់(១ពិន្ទុ)

៣-ការពិនិត្យឈាម (Blood Test)
- ពិនិត្យឈាម Hemoglobine 9g/dl

៤-ការអង្កេតវិភាគផ្សេងទៀត (Other Investigations)
- លទ្ថផល នៃគ្នៀរកោសិកា បង្ហាញថា CIN III (១ពិន្ទុ) លទ្ធផលនៃការពិនិត្យសាច់មាត់ស្បូន៖ Carcinom intra du Col utérin, Cancer du col utérin stade Ia(១ពិន្ទុ), Echographie abdomino-pelvienn មិនមានអ្វីគួរកត់សំគាល់ (១ពិន្ទុ)

ពិន្ទុសរុប៖

ផ្នែកសម្ភពនិងរោគស្ត្រីស្ថានីយ៍ទី០៥/
គម្រោងព្យាបាល៖ជំងឺមហារីកមាត់ស្បូន

OBG Station 05/ Treatment Planning: Cancer du Col

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖គម្រោងព្យាបាលជំងឺមហារីកមាត់ស្បូន

គោលបំណង៖វាយតម្លៃសមត្ថភាពក្នុងការលើកឡើងនូវគម្រោងព្យាបាលជំងឺ

ឈុតឆាក៖ អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។អ្នកត្រូវពិនិត្យព្យាបាលអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានអាការៈហូរឈាមក្រោយពេលរួមភេទ។អ្នកបានសួរពីប្រវត្តិជំងឺ បានពិនិត្យអ្នកជំងឺ ព្រមទាំងបានស្នើសុំនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់ ហើយទទួលបានលទ្ធផលដូចតទៅ៖

ប្រវត្តិជំងឺ៖
ស្ត្រី អាយុ៤៥ឆ្នាំជាមេផ្ទះ មានកូន៣នាក់ សម្រាលតាមធម្មជាតិ។ គាត់ចាប់មានរដូវនៅអាយុ ១៣ឆ្នាំ ហើយបានរៀបការនៅអាយុ១៨ឆ្នាំ។ នៅប៉ុន្មានខែចុងក្រោយនេះគាត់តែងតែមានហូរឈាមក្រោយពេលរួមភេទ។ សភាពទូទៅរបស់គាត់ធម្មតា ប៉ុន្តែស្លេកស្លាំងបន្តិច។ នេះជាមូលហេតុដែលនាំឲ្យគាត់មកមន្ទីរពេទ្យ។ ក្នុងពេលសាកសួរ អ្នកសង្ស័យថាស្ត្រីនោះមានជំងឺនៅមាត់ស្បូន ដែលចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យគី្លនីកនៃជំងឺ។

ការពិនិត្យអ្នកជំងឺ៖
សញ្ញាជីវិត៖កំដៅ 37.2 °c ជីពចរ 90/mn សម្ពាធឈាម100/80mmHg ចង្វាក់ដង្ហើម16/mn
-មាត់ស្បូនមានសភាពមិនធម្មតាៈ ធំ, រលាក, ហូរឈាមដោយសារការប៉ះពាល់ដោយចំពុះទា និងដោយការលូកទ្វារ
- ការពិនិត្យមើលមាត់ស្បូនដោយ Colposcopie : ឃើញតំបន់តំរវាងមាត់ស្បូនខាងក្នុងនិងខាងក្រៅឡើងពណ៌សច្បាស់ដោយដាក់អាស៊ីតអាសេទិក និងមិនចាប់ពណ៌អ៊ីយ៉ូត ដោយប្រើLugol នៅទីតាំងម៉ោង១ និងម៉ោង៧របស់មាត់ស្បូន
- ជញ្ជាំងទ្វារមាសទន់ មិនឈឺចាប់
- Cul de Sac ឆ្វេង ស្តាំ លើ ក្រោមៈ ទន់
ការអង្កេតវិភាគ៖
- លទ្ធផលនៃកៀរកោសិកាមាត់ស្បូនបង្ហាញថាជា CIN III និងដំនៅមហារីកមាត់ស្បូនដោយធ្វើ Biopsie

- លទ្ធផលនៃការពិនិត្យអេកូពោះ និងអាងត្រគាក៖ ស្បូន និងឧបសម្ព័ន្ធស្បូនមិនមានអ្វីគួរឲ្យកត់សម្គាល់
- លទ្ធផលនៃការថតសួតមិនមានអ្វីគួរឲ្យកត់សម្គាល់
- លទ្ធផលនៃការពិនិត្យឈាមៈ អេម៉ូក្លូប៊ីន9 g/dl

កិច្ចការដែលត្រូវធ្វើ៖

ផ្អែកលើព័ត៌មានគ្លីនីក លទ្ធផលនៃការអង្កេតវិភាគ និងរោគវិនិច្ឆ័យដែលផ្តល់អោយ ចូរអ្នក៖

(១) សង្ខេបបញ្ហា ដោយបញ្ជាក់លំអិតពី:
-ប្រភេទជំងឺកំរិតធ្ងន់ធ្ងរ
-ព័ត៌មានស្តីពីអ្នកជំងឺដែលមានប្រយោជន៏សម្រាប់ការព្យាបាល។

(២) បង្ហាញជម្រើសព្យាបាលដែលអ្នកយល់ថាសមស្របជាងគេសម្រាប់អ្នកជំងឺនេះ និងពន្យល់ហេតុផល

(៣)ឆ្លើយសំណួរមេប្រយោគ។

រយៈពេល ៖១៥នាទី

References
World Health Organization 2006.Comprehensive Cervical Cancer Control: A guide to essential practice.http://whqlibdoc.who.int/publications/2006/9241547006_eng.pdf

តារាងផ្តល់ពិន្ទុ

OBGស្ថានីយទី 05គម្រោងព្យាបាល
ប្រធានបទជំងឺមហារីកមាត់ស្បូន
ថ្ងៃខែ និងពេលវេលាម៉ោងប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I- ការសង្ខេបបញ្ហា
01 ពត័មានស្តីពីអ្នកជំងឺ៖
-ស្ត្រីមានអាយុ៤៥ឆ្នាំ ជាមេផ្ទះរស់នៅភ្នំពេញ
-មានកូន៣នាក់ សម្រាលតាមធម្មជាតិ
-ចាប់មានរដូវនៅអាយុ១៣ឆ្នាំ ហើយបានរៀបការនៅអាយុ១៨ឆ្នាំ
-ធ្លាក់ឈាមក្រោយពេលរួមភេទ ក្នុងខែចុងក្រោយនេះ
-ពេលពិនិត្យដោយចំពុះទា និងលូកទ្វារមាស ឃើញមានឈាម
-តំបន់តំណរវាងមាត់ស្បូនខាងក្នុងនិងខាងក្រៅឡើងពណ៌សច្បាស់ដោយដាក់ អាស៊ីតអាសេទិកនិងមិនចាប់ពណ៌អ៊ីយ៉ូតដោយប្រើ Lugol នៅទីតាំងម៉ោង១និង ម៉ោង៧របស់មាត់ស្បូន
-សភាពទូទៅរបស់គាត់ធម្មតាប៉ុន្តែស្លេកស្លាំងបន្តិចអេម៉ូក្លូប៊ីនចុះមកនៅត្រឹម៩g/dl
-លទ្ធផលនៃការក្លៀរកោសិកាមាត់ស្បូន (Frottis cervico - uterin):CIN IIIនិងជា ដំបៅមហារីកមាត់ស្បូន (Carcinome In situ du col uterin) ដោយធ្វើ Biopsie។
ការវាយតម្លៃ (ត)012
02 ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ៖
-មហារីកមាត់ស្បូន ដំណាក់កាល០(cancer du col utérin in-situ)
II- គម្រោងព្យាបាល
03 -ដាក់អោយសំរាកពេទ្យព្យាបាល
-ការព្យាបាលសល្យសាស្ត្រនិង ការព្យាបាលរួមផ្សំ
ក-ការព្យាបាលតាមបែបសល្យសាស្ត្រ
ជម្រើសទី១-ការចៀរសាច់មាត់ស្បូន (Conisation du col)
04 គោលបំណង
-ចៀរមាត់ស្បូនរាងជាសាជីទាំងផ្នែកក្នុង និងផ្នែកក្រៅមាត់ស្បូន
05 ផលចំណេញ/avantages de la conisation៖
-មានប្រសិទ្ធភាពខ្ពស់បំផុត
-អ្នកជំងឺមិនចាំបាច់សរមាកពេទ្យទេ
-តម្លៃថោក
06 គ្រោះថ្នាក់/ផលរំខាន(inconvénients de la conisation)៖
-ត្រូវចាក់ថ្នាំស្ពឹកនៅមាត់ស្បូន
-គ្រូពេទ្យមានបទពិសោធន៍ខ្ពស់
- ផលវិបាកដែលអាចជួបប្រទះ គឺការធ្លាក់ឈាម ការបង្ករោគ
07 ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖
-ជាលិកាដែលបានចៀរយកចេញត្រូវយកទៅធ្វើការពិនិត្យAnapathដើម្បីធ្វើរោគ វិនិច្ឆ័យផង និងបញ្ជាក់ថាបានចៀរសាច់មិនធម្មតាផុតអស់ហើយ។
08 ការតាមដានក្រោយវះកាត់៖
-ស្ត្រីត្រូវវិលមកវិញដើម្បីទទួលលទ្ធផល Anapath ក្នុងរយៈពេលពី១ ទៅ២ សប្តាហ៍ បន្ទាប់ពីការចៀរ, និងការផ្តល់ប្រឹក្សាពីការតាមដានបន្តទៀត,
-បើសិនជាដំបៅជាអស់ហើយ ស្ត្រីត្រូវបន្តតាមដានរយៈពេលពី ៦ ទៅ១២ខែទៀត។
ជម្រើសទី២-ការកាត់ស្បូនទាំងមូល (Hystérectomie totale)
ការវាយតម្លៃ (ត)012
09 គោលបំណង៖
-កាត់យកស្បូន កស្បូន និងឧបសម្ព័ន្ធស្បូនទាំងសងខាង។
10 វិធីសាស្ត្រ/តើធ្វើដូចម្តេច៖
-វះពោះ (laparotomie) ដោយចាក់ថ្នាំសណ្ដំ
11 លក្ខខ័ណ្ឌតម្រូវធ្វើ/Indication?
-ដំនៅមហារីកនៅមាត់ស្បូន
-អាយុច្រើន
-មិនចង់បានកូនទៀត
12 សំអាង/avantages:
-ប្រសិទ្ធភាពខ្ពស់បំផុត,
-មិនទាមទារការតាមដានយូរអង្វែង
13 គ្រោះថ្នាក់/ផលរំខានinconvénients
-ភ្លាមៗ៖ ធ្លាក់ឈាម, ក្លាយរោគ, អាចរងរបួសដល់សរីរាង្គជិតខាង,ត្រូវសម្រាកពេទ្យ យ៉ាងតិច១សប្តាហ៍
-យូរអង្វែង៖ អស់រដូវមុនការកំណត់
14 ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖
-ទាមទារការវះកាត់ដោយគ្រូពេទ្យជំនាញ
-អាចទាមទារការបញ្ចូលឈាម
ខ-ការព្យាបាលរួមផ្សំ(Adjuvant Therapy)
15 -ព្យាបាលភាពស្លេកស្លាំង
16 -ការថែទាំក្រោយវះកាត់
III- សំណួររបស់មេប្រយោគ
17 សំណួរទី០១៖ ការតាមដានក្រោយវះកាត់ស្បូន ត្រូវធ្វើរាល់ប៉ុន្មានខែម្ដង និងក្នុងរយះ ពេលប៉ុន្មានឆ្នាំ ហើយត្រូវពិនិត្យអ្វីខ្លះ?
-ការធ្វើ Hysterectomie ទាមទារការតាមដានរាល់៣ខែម្តងរយៈពេលពីរឆ្នាំ
-ពិនិត្យមើលដោយចំពុះទា/speculum
-ពិនិត្យដោយធ្វើក្លៀរកោសិកាចុងខាងក្នុងទ្វារមាស
-ពិនិត្យដោយលូករន្ធទ្វារមាស និងរន្ធលាមកដើម្បីរកមើលក្រែងមានការលាប់ និង រាលដាលនៃជំងឺ
ការវាយតម្លៃ (ត)012
18 សំណួរទី០២៖បើគ្មានការព្យាបាល ជំងឺនេះនឹងមានការវិវត្តន៍ដូម្តេច?
បើគ្មានការព្យាបាលជំងឺនេះនឹងវិវត្តន៍ទៅរកមហារីកដែលរាលដាល
19 សំណួរទី០៣៖តើមហារីករាលដាល និងមហារីកដំណាក់កាល(០) ខុសគ្នាដូចម្តេច?
cancer invasif : ឆ្លងចូលដល់ Epithelium Pavimenteux Stratifié
cancer in situ : មិនទាន់ឆ្លងផុត Epithelium 9េ
IV- ការវាយតម្លៃជារួម
20 -ពន្យល់បានក្បោះក្បាយ និង ងាយយល់។
ពិន្ទុសរុប (ដោយគណកម្មការប្រឡង)
Draft: Prof. LEANG Chan Rith; Review & Formatting: OSP

ផ្នែកសម្ភព និងរោគស្ត្រី ស្ថានីយ៍ទី០៦-
ការផ្តល់ដំបូន្មាន៖ជំងឺមហារីកមាត់ស្បូន

OBG Station 06/ Education: Cervical Cancer

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ការផ្តល់ដំបូន្មានស្តីពីជំងឺមហារីកមាត់ស្បូនក្រោយវះកាត់

គោលបំណង៖វាយតម្លៃសមត្ថភាពក្នុងការអប់រំសុខភាព

ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែករោគស្ត្រីនៃមន្ទីរពេទ្យមួយ។ អ្នកជំងឺម្នាក់អាយុ៤៥ឆ្នាំ បានចូលមកសម្រាកព្យាបាលជំងឺនៅមនី្ទរពេទ្យដោយមានជំងឺមហារីកស្បូនដំណាក់កាល (០) ហើយត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានព្យាបាលដោយការវះកាត់យកស្បូនចេញ។

កិច្ចការដែលត្រូវធ្វើ៖

ចូរអ្នកធ្វើការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារ មុនចេញពីមន្ទីរពេទ្យអំពី៖

រយៈពេល ៖១៥នាទី

References
World Health Organization 2006.Comprehensive Cervical Cancer Control: A guide to essential practice. http://whqlibdoc.who.int/publications/2006/9241547006_eng.pdf

តារាងផ្តល់ពិន្ទុ

OBGស្ថានីយទី 06ការផ្តល់ដំបូន្មាន ក្រោយការព្យាបាលនៅមន្ទីរពេទ្យ
ប្រធានបទជំងឺមហារីកមាត់ស្បូន
ថ្ងៃខែ និងពេលវេលាម៉ោងប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក /ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........

ការណែនាំចំពោះមេប្រយោគ

លរការវាយតម្លៃ012
I- ការចាប់ផ្តើម
01-ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី
-ពន្យល់អំពីអ្វីដែលត្រូវធ្វើ និងបញ្ជាក់មូលហេតុ
-សុំការអនុញ្ញាត
02-បញ្ជាក់អំពីឈ្មោះអាយុ មុខងារ និងអាស័យដ្ឋានរបស់អ្នកជំងឺ។
03-សួរនាំពីមូលហេតុដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការយល់ ដឹងពីជំងឺនិងការបង្ការជំងឺ។
II- ការពន្យល់ណែនាំ
ក-អំពីជំងឺមហារីកមាត់ស្បូន
04ជំងឺមហារីកមាត់ស្បូន:
-ជាការដុះដុំសាច់នៅមាត់ស្បូនដែលអាចរីករាលដាលនៅតំបន់ជុំវិញនិង ឆ្ងាយពិមាត់ស្បូន។
05ពន្យល់ពីរោគសញ្ញា ឬអាការៈជំងឺ៖
ជំងឺមហារីកនៅក្នុងដំណាក់កាលដំបូងជាទូទៅពុំមានរោគសញ្ញាអ្វីទេ។
រោគសញ្ញា ជំងឺមហារីករួមមាន៖
-ធ្លាក់ឈាមតាមមាត់ទ្វារក្រោយពេលរួមភេទ នៅចន្លោះពេលមានរដូវ ឬក្រោយអស់រដូវ។
-ធ្លាក់ស ធុំក្លិនស្អុយដែលមិនបាត់ទោះបីបានព្យាបាលក្តី។
ការវាយតម្លៃ (ត)012
06តើជំងឺមហារីកអាចព្យាបាលជាឬទេ?
- ព្យាបាលជា ប្រសិនបើបានរកឃើញនិងព្យាបាលពីដំបូង
-ជំងឺមហារីកក្នុងដំណាក់កាល(០) បើការព្យាបាលត្រឹមត្រូវនឹងជាសះ ស្បើយ 100%។តែបើមិនព្យាបាលទេជំងឺមហារីកអាចបណ្តាលអោយស្លាប់
07ពន្យល់ពីការព្យាបាលនៅមន្ទីរពេទ្យ៖
-ការកាត់ស្បូននិងឧបសម្ព័ន្ធស្បូនអស់ហើយ
-ត្រូវបន្តព្យាបាលការស្លេកស្លាំងទៀត
ខ-ការថែទាំនៅផ្ទះនិងតាមដានបន្ត
08ពន្យល់ពីការថែទាំនៅផ្ទះ៖
-បន្តការព្យាបាលភាពស្លេកស្លាំងដោយលេបថ្នាំតាមវេជ្ជបញ្ជា និង
-បរិភោគអាហារដែលសំបូរដោយជាតិដែក។
09ការថែទាំមុខរបួស៖
របួសដែលបណ្តាលមកពីការវះកាត់ស្បូន ត្រូវការពេលយ៉ាងតិច៦អាទិត្យ ទើបជាសះ។ ក្នុងរយះពេលនោះ
-មិនត្រូវសិករបស់អ្វីមួយចូលក្នុងទ្វារមាស ដូចជាម្រាមដៃឬសំឡី និង
-មិនត្រូវលាងទ្វារ ឬ រួមភេទឡើយ។
ដើម្បីបង្ការ ការបង្កររោគនិងអោយរបួសជាពេញលេញ។
10ការធ្វើសកម្មភាព៖
-ក្នុង៣-៦អាទិត្យដំបូង ឬ រហូតមានកម្លាំងកាយមាំមួនឡើងវិញ៖ មិនត្រូវ ធ្វើការធ្ងន់ ដើរឆ្ងាយ ឬលើកដាកៈរបសៈធ្ងន់ទេ។
-អាចធ្វើសកម្មភាពធម្មតាប្រចាំថ្ងៃបាន ដូចជា មុជទឹក និងដើរជិតៗ ២-៣ ដងក្នុង១ថ្ងៃ។
-អាចរួមភេទបាន យ៉ាងតិច៦សប្តាហ៍ក្រោយ បន្ទាប់ពីរបួសនៃការវះកាត់ ស្បូនបានជាសះស្បើយ។
លរការវាយតម្លៃ (ត)012
11ផ្តល់ដំបូន្មាន៖
-ពីលទ្ធភាពអាចមានរោគសញ្ញានៃការអស់រដូវ
-លទ្ធភាពក្នុងការប្រើថ្នាំ Hormone ជំនួស
-ពីបង្ការការពុកឆ្អឹង
12ពន្យល់ពីសញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ជួបគ្រូពេទ្យ៖
-ធ្លាក់សមានក្លិនស្អុយឬធ្លាក់ឈាម ឈឺក្នុងពោះ និងអាងត្រគាក ដែលជា សញ្ញានៃការបង្កររោគក្នុងអាងត្រគាក
-ស្នាមវះបើកពោះ ឈឺ ក្រហម និងមានខ្ទុះ ដែលជាសញ្ញានៃការបង្កររោគ នៅកន្លែងវះបើកពោះ
-នោមក្រហាយដូចរលាក និងនោមញឹក ដែលជាសញ្ញានៃការបង្កររោគ នៅផ្លោកនោម។
13ការតាមដានបន្ត៖
-ពន្យល់ពីតម្រូវការវិលត្រឡប់មកពិនិត្យវិញដើម្បីមើលពីការជាសះ ស្បើយនៃរបួស ស្រាវជ្រាវរកការលាប់នៃជំងឺដោយពិនិត្យនិងភ្នែក និងធ្វើ ក្លៀរកោសិកា រៀងរាល់៣ខែម្តងនៅឆ្នាំទី១ និង៦ខែម្តងនៅឆ្នាំបន្ទាប់បន្ទាប់
រ-អំពីវិធានការបង្ការជំងឺ
14ពន្យល់ពីមូលហេតុនៃជំងឺ៖
-មូលហេតុចំបងនៃមហារីកស្បូនគឺ ការបង្កររោគដោយវិរុសអែរប៉ះ ដែល ឆ្លងតាមការរួមភេទ។
15ពន្យល់ពីកត្តាប្រឈម/គ្រោះថ្នាក់ ដែលអាចឱ្យកើតជំងឺ
កត្តាប្រឈម/គ្រោះថ្នាក់ដែលទាក់ទិនទៅនឹងអ្នកជំងឺរួមមាន៖
-ភាពស៊ាំចុះខ្សោយ
-កូនច្រើនពេក
-រួមភេទវ័យក្មេងពេក
-រួមភេទដោយមានដៃគូច្រើន
16កត្តាប្រឈម/គ្រោះថ្នាក់ផ្សេងទៀតរួមមាន៖
-ជក់បារី
-ជំងឺកាមរោគញឹកញាប់
-រលាកមាត់ស្បូនរ៉ាំរ៉ៃ
ការវាយតម្លៃ (ត)012
17ពន្យល់ពីវិធានការ បង្ការជំងឺ៖
-ជៀសវាងកត្តាប្រឈម ដែលរៀបរាប់ខាងលើ
-ធ្វើការពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់ ដើម្បីរកជំងឺមហារីកឲ្យទាន់ ពេល
III- ការបញ្ចប់
18ត្រួតពិនិត្យការយល់ដឹង ឬការចងចាំចំណុចសំខាន់ៗរបស់អ្នកជំងឺ ដោយឲ្យ អ្នកជំងឺរំលឹកពី៖
-សញ្ញាគ្រោះថ្នាក់ និងរោគសញ្ញានៃការអស់រដូវដែលត្រូវរួសរាន់ជួបគ្រូពេទ្យ
-ឲ្យអ្នកជំងឺសាកសួរវិញ
19-សង្ខេបចំណុចសំខាន់ៗ ក្នុងការព្យាបាល និងបង្ការជំងឺ
-អោយអ្នកជំងឺសូរ
-ថ្លែងអំណរគុណ។
IV- ការវាយតម្លៃជារួម
20-និយាយមិនញាប់ពេក ប្រើភាសាសាមញ្ញ និង ពន្យល់តាមលំដាប់
-និយាយដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់ស្តាប់បានឬទេ)
ពិន្ទុសរុប (NEC)
Draft: Prof. LEANG Chan Rith; Review & Formatting: OSP & WG